កូវីដ១៩មែន តែ Tesla នឹងធ្វើរឿងអស្ចារ្យមួយឲ្យបានក្នុងឆ្នាំនេះ

ក្រុមហ៊ុន Tesla បានរាយការណ៍អំពីប្រាក់ចំណេញជាប់ៗគ្នា ៥ ត្រីមាស ហើយបាននិយាយថា ខ្លួននៅតែបន្តរក្សាជំហរផ្គត់ផ្គង់រថយន្តឲ្យបានចំនួន ៥០០ ០០០ គ្រឿងនៅឆ្នាំ ២០២០ បើទោះបីជាក្រុមហ៊ុនរថយន្តដទៃផ្សេងទៀតនៅលើពិភពលោក មានចំនួនលក់ធ្លាក់ចុះខ្សោយក៏ដោយ។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានកោតសរសើរក្រុមអ្នកគ្រប់គ្រងរបស់លោកយ៉ាងខ្លាំង ដែលទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលនេះ។ លោកបានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទមួយ កាលពីសប្តាហ៍មុនថា “ត្រីមាសទី ៣ គឺជាត្រីមាសដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង”។ ប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាង ២៥០ ពិន្ទុក្នុងត្រីមាសនេះ ដល់ ២៣,៥ ភាគរយ ខណៈពេលដែលប្រាក់ចំណេញប្រតិបត្តិការ បានកើនឡើងដល់ ៩,២ ភាគរយ សូម្បីតែបន្ទាប់ពីលោក Elon Musk ត្រូវចាយលុយ ២៩០ លានដុល្លារ សម្រាប់ប៉ះប៉ូវសំណងគោលដៅក៏ដោយ។ ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងបំពេញតាមគោលដៅរបស់ខ្លួនក្នុងការផ្គត់ផ្គង់រថយន្តកន្លះលានគ្រឿងនៅទូទាំងពិភពលោកនៅឆ្នាំនេះ។ គួរឲ្យដឹងថា Tesla ត្រូវការចែកចាយរថយន្តច្រើនជាង ១៨១ ០០០ គ្រឿងទៀត ក្នុងរយៈពេល … Continue reading កូវីដ១៩មែន តែ Tesla នឹងធ្វើរឿងអស្ចារ្យមួយឲ្យបានក្នុងឆ្នាំនេះ